BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Congratulations to Cambodia's premium fragrant rice, the "Malis Angkor" certified brand, the Phka Romdoul variety, for winning the award for the best premium rice in the world for the 7th time at the World Rice Conference 2025.

អបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់ជាអង្ករល្អប្រណិតល្អផ្តាច់គេ លើពិភពលោក ជាលើកទី៧ នៅសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

...

(ភ្នំពេញ)៖ ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុត លើពិភពលោក ជាលើកទី៧ ក្នុងការប្រកួតអង្ករល្អបំផុតលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥» ដែលរៀបចំដោយ The Rice Trader រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ។

សូមជម្រាបជូនថា នេះគឺជាលើកទី៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការអបអសាទរ និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យស្រូវអង្ករ ដែលបានចូលរួមគាំទ្រ និងផលិតអង្ករល្អបំផុត ដើម្បីចូលរួមប្រកួត រហូតទទួលបាននូវពានរង្វាន់ដ៏មានតម្លៃនេះ ជូនជាតិមាតុភូមិកម្ពុជា៕

Share: