BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Election of members to the Cambodian Chamber of Commerce Representative Office in Auckland, New Zealand

ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់

ទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ៖ នារសៀលថ្ងៃសុក្រ ១០ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មាន រៀបចំ កម្ម វិធីបោះឆ្នោត ជ្រើសរើស សមាជិក ជ្រើសតាំង ការិយាល័យ តំណាង សភាពាណិជ្ជកម្ម កម្ពុជា នៅទីក្រុង អូក្លិន ប្រទេស នូវ៉ែល ហ្សេឡង់ អាណត្តិទី១ លើកទី១ ដែល ប្រព្រឹត្តទៅ ក្រោម អធិបតីភាព ឯកឧត្តម ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និង

នូវ៉ែលហ្សេឡង់ និងក្រុមហ៊ុនសហគ្រាសជាច្រើន។ ការបោះឆ្នោត និងការបង្កើតការិយាល័យតំណាងជាផ្លូវការនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនូវ៉ែលហ្សេឡង់ ក៏ដូចជាការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ជាលទ្ធផលនៃការបោះឆ្នោត លោក ឃួយ ម៉ៃខល បានទទួលការគាំទ្រធ្វើជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់អាណត្តិទី១ លើកទី១។

ការិយាល័យតំណាងនៅទីក្រុងអូក្លិន នេះ នឹងក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ធុរកិច្ច នៅក្នុងប្រទេសទាំងពីរ ជាពិសេសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់។ ការិយាល័យតំណាងថ្មីនេះ នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ ទីភ្នាក់ងារពាណិជ្ជកម្ម និងសហគ្រាសនូវ៉ែលហ្សេឡង់សភាពាណិជ្ជកម្មនូវ៉ែល ហ្សេឡង់ សហគមន៍ធុរកិច្ចនៅទីក្រុងអូក្លិន ដើម្បី ជំរុញសេដ្ឋកិច្ច និងផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ។

​​​​​​​

Share: