BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion program on strengthening the manufacturing industry system in Cambodia: "The role of using automation and new generation technology in the production chain"

កម្មវិធីកិច្ចពិភាក្សាស្តីពី ការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុងប្រទេសកម្ពុជា "តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែសង្វាក់ផលិតកម្ម"

---------

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុងកម្មវិធីកិច្ចពិភាក្សាស្តីពី ការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុងប្រទេសកម្ពុជា "តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែសង្វាក់ផលិតកម្ម" នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីវាគ្មិនមានដូចជាឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍, ឧកញ៉ា បណ្ឌិត ឈិន កេន ប្រធានសមាគម បច្ចេកវិទ្យា ឌីជីថល នៃកម្ពុជា ,តំណាងសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា, , តំណាងក្រុមហ៊ុន RMA Group និងតំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.។ កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងគាំទ្រដោយសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ហើយក៏ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍ពិព័រណ៍ “ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ” និងព្រឹត្តិការណ៍ពិព័រណ៍ “សម្លៀកបំពាក់ និងវាយភ័ណ្ឌកម្ពុជាអន្តរជាតិ” លើកទី៩ ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

​​​​​​​

Share: