BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Meeting of the Board of Directors of the Cambodia Tourism Board (CTB)

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)

Meeting of the Board of Directors of the Cambodia Tourism Board (CTB)

---------------

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥, នៃទីស្តីការក្រសួងទេសចរណ៍ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានចូលរួម កិច្ចប្រជុំពិភាក្សា នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីពិនិត្យ និងដាក់ចេញវិធានការគន្លឹះ និងយុទ្ធសាស្ត្រក្នុងការធានាភាពធន់នៃវិស័យទេសចរណ៍ប្រឈមនឹងបញ្ហាដែលកើតមានឡើងពីជម្លោះព្រំដែន កម្ពុជា-ថៃ ក្រោមអធិបតិភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សា ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយមានការចូលរួមពីឯកឧត្តម លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក ក.ផ.ផ. រួមទាំងវិស័យឯកជនមួយចំនួនទៀត។

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ ក.ផ.ផ. ឆមាសទី១ឆ្នាំ២០២៥ និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជាពិសេសការដាក់ចេញនូវផែនការចំពោះមុខសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

​​​​​​​

Share: