BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Private sector working group meeting, group "G" "Export Processing and Trade Facilitation" of the Government-Private Sector Forum.

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Private sector working group meeting, group "G" "Export Processing and Trade Facilitation" of the Government-Private Sector Forum.

———

នៅព្រឹកថ្ងៃពុធ ០៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឆ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ "ឆ" ផ្នែកឯកជន, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា, តំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, តំណាងក្រុមហ៊ុន TL Agri Food Import Export Co.,Ltd., តំណាងក្រុមហ៊ុន អេធូអិម អិចប្រេស ខេមបូឌា, តំណាងក្រុមហ៊ុន Triumph Link Logistics (Cambodia) Co.,Ltd., តំណាងពី Foundation of Khmer Chinese in Cambodia, តំណាងក្រុមហ៊ុន Halthor Interantional (Cambodia) Co.,Ltd., និងសមាជិក សមាជិកានៃក្រុមការងារ "ឆ" ផ្នែកឯកជនមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងពាណិជ្ជកម្មនាពេលខាងមុខនេះ។ គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាកិច្ចប្រជុំលើកទីពីរនៃឆ្នាំ២០២៥ នេះផងដែរ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមដែលមានស្រាប់របស់ផ្នែកឯកជន និងពិភាក្សាលើបញ្ហាប្រឈមថ្មីៗមួយចំនួនទៀតរួមមាន៖

១. បញ្ហាឯកសារ Origin Certificate Letter (OCL) តម្រូវពេលនាំចូលទំនិញ, ២. នីតិវិធី និងបែបបទក្នុងការចុះបញ្ជិសាខាក្រុមហ៊ុនបរទេស នៅក្រសួងពាណិជ្ជកម្ម, ៣. បញ្ហាការបង់ពន្ធសម្រាប់ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP), ៤. ការស្នើសុំ Username & Password និងបែបបទផ្សេងៗតាមរយៈប្រព័ន្ធអនឡាញ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០នាទីព្រឹក ក្រោមបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: