BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Private sector working group meeting, group "B" "Tourism" of the Government-Private Sector Forum.

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ខ” "ផ្នែកទេសចរណ៌" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Private sector working group meeting, group "B" "Tourism" of the Government-Private Sector Forum.

———

នៅរសៀលថ្ងៃសុក្រ ០២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ខ” "ផ្នែកទេសចរណ៌" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា (CTF), ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារនៅកម្ពុជា (CHA), ប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា (CCS), ប្រធានសមាគមស្ប៉ា និងសុខមាលភាពកម្ពុជា (CSWA), តំណាងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC), តំណាងក្រុមហ៊ុន AirAsia Cambodia, តំណាងក្រុមហ៊ុនផ្នែកឯកជន ជាតិ-អន្តរជាតិ ក្នុងវិស័យទេចរណ៌ និងសមាជិក សមាជិកានៃក្រុមការងារ "ខ" ផ្នែកឯកជនមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៌ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងទេសចរណ៌នាពេលខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរួមមាន÷ ១.របាយការណ៍ស្ថិតិនៃវិស័យទេសចរណ៍, ២.បន្ទុកពន្ធលើប្រាក់បៀវត្យ, ៣.ព័ត៌មាន​លម្អិត​បន្ទាប់​ពី​ពិព័រណ៍ទេសចរណ៍អន្តរជាតិ និងពិព័រណ៍ឆ្នាំ២០២៥, ៤.ការគ្រប់គ្រងកាកសំណល់ និងប្រព័ន្ធកែច្នៃឡើងវិញសម្រាប់តំបន់ និងដែនកោះ, ៥.ការបង្កើនការកម្សាន្ត និងសកម្មភាពផ្សេងៗសម្រាប់ភ្ញៀវទេសចរនៅក្នុងរាជធានីភ្នំពេញ, ៦.បញ្ហាប្រឈមក្នុងការផ្តល់អាជ្ញាប័ណ្ណ វិញ្ញាបនប័ត្រ ដំណើរការអនុលោមភាព និងការចំណាយ, ៧.ការផ្តល់ទិដ្ឋាការ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: