កិច្ចប្រជុំមន្ត្រីបង្គោល សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន លើកទី ២២
ទីក្រងណានីង ប្រទេសចិន ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងជាមន្ត្រីបង្គោល នៃលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម កិច្ចប្រជុំមន្ត្រីបង្គោល សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន លើកទី ២២ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន លើកទី ២២ និងមានការចូលរួមពី តំណាងសភាពាណិជ្ជកម្មពីប្រទេសអាស៊ាន អគ្គកុងស៊ុលប្រទេសអាស៊ានប្រចាំខេត្តណានីង វិទ្យាស្ថានស្រាវជ្រាវ ចិន អាស៊ាន។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយពីផែនការ ក្នុងការ ការរៀបចំ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន លើកទី ២២ ប្រមូលធាតុចូល និងមតិយោបល់ពីដៃគូអាស៊ាន ព្រមទាំងស្នើសុំការគាំទ្រ ក្នុងការបង្កើតគណៈកម្មាធិការចំនួន ៣ នៅក្នុងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ចិន ដែលរួមមាន គណៈកម្មាធិកាពាណិជ្ជសេវា គណៈកម្មាធិការ បញ្ញាសិប្បនិម្មិត
(AI) និងគណៈកម្មាធិការសហគ្រិនវ័យក្មេង ។
មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន - អាស៊ាន លើកទី ២២ ឆ្នាំ២០២៥ គឺ ពង្រឹង ការអភិវឌ្ឍន៍បច្ចេកទេសឌីជីថល និងដឹកនាំអនាគតជាមួយនឹងការច្នៃប្រឌិត ការចាប់យកឱកាសថ្មីនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី 3.0 ចិន-អាស៊ាន ដើម្បីកសាងសហគមន៍ដែលមានអនាគតតែមួយ ដែលនឹងប្រព្រឹត្តទៅនៅ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងណានីង ប្រទេសចិន។