BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Private sector working group meeting group

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Private sector working group meeting group "D" "Law Tax and Governance" of the Government-Private Sector Forum.

———

នៅព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីតំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន, តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​(Life Insurance), តំណាងក្រុមហ៊ុន CamGSM Plc, និងក្រុមហ៊ុនសហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ ១. សំណើលើកលែងពន្ធលើប្រាក់ចំណូល , ២. អត្ថប្រយោជន៍នៃការបង់ពន្ធលើផ្ទះជួលសម្រាប់បុគ្គលិក និងកម្មករ, ៣. ការស្នើសុំកម្រៃសេវារបស់ភ្នាក់ងារធានារ៉ាប់រង គឺជាចំណូលមិនជាប់អាករ, ៤. ការកាត់ពន្ធលើការលើកទឹកចិត្តមិនមែនសាច់ប្រាក់, ៥.​ ការគ្រប់គ្រងគ្រឿងបន្លាស់ដែលជាប់ធានា រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:០០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: