កិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Meeting of the Private Sector Working Group of the Government-Private Sector Forum.
———
នៅព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី នៅអាគារវីងថោវីរ មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធីបតីដឹកនាំដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោកដែលជាសហប្រធានក្រុមការងារទាំង១៦ ផ្នែកឯកជន ដែលតំណាងឱ្យ ១៦ វិស័យផ្សេងៗគ្នា។
កិច្ចប្រជុំនេះមានគោលបំណង៖ ១. ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពលើសកម្មភាពធុរកិច្ច ពាណិជ្ជកម្មតាមច្រកព្រំដែនកម្ពុជា-ថៃ និង ២. ដើម្បីធ្វើការរាយការណ៍អំពីការចូលរួមរបស់ក្រុមការងារផ្នែកឯកជន ទៅលើវិស័យទាំង ១៦ នៃក្រុមការងារ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល បន្ទាប់ពីមានភាពតានតឹងនៅច្រកព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:២០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc