BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Battambang Provincial Chamber of Commerce and Banteay Meanchey Provincial Chamber of Commerce visited the soldiers of Ta Moan Temple and Ta Krabey Temple

សភាពាណិជ្ជកម្មខេត្តបាត់ដំបង និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ កងទ័ពប្រាសាទតាមាន់ និងប្រាសាទតាក្របី

..............................................

(បាត់ដំបង-បន្ទាយមានជ័យ): ថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការផ្ដួចផ្ដើមរបស់អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងឧកញ៉ា អ៉ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា ចំនួន ១១០រូប អញ្ជើញចុះសួរសុខទុក្ខ និង បាននាំយក ស្បៀងអាហារ សម្ភារ: និងថវិកា ទៅជូនដល់ ឯកឧត្តម ឧត្តមសេនីយឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣ ព្រមទាំង មេបញ្ជាការរង នាយទាហាន នាយទាហានរង ដែលឈរជើងនៅសមរភូមិទិសទី៣ មានដូចជាប្រាសាទតាមាន់ តាក្របី។

ក្នុងនោះដែរអំណោយដែលទទួលបានជា ស្បៀងអាហារ សម្ភារ: និងថវិកា គឺបានមកពីការចូលរួមគាំទ្រពី សមាជិក សមាជិកា ម្ចាស់សហគ្រាសកែច្នៃផលិតផលក្នុងស្រុក ម្ចាស់អាជីវកម្ម អាជីវករផ្សារបន្លែ ភួ ពុយ សប្បុរសជននានា នាំគ្នារួមរួបគ្នាដើម្បីជាកំលាំងចិត្ត និងការលើកទឹកចិត្ត ជូនបងបងកងទ័ព ក្នុងស្មារតីសេ្នហាជាតិតែមួយ។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ាប្រធាន ក៏បានសរសើរ និងលើកទឹកចិត្ត បងបង កងទ័ពដែលបានលះបង់ និងបំពេញកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារបូរភាពទឹកដីកម្ពុជារបស់យើងពីជនឈ្លានពាន។បន្ថែមពីនេះ អ្នកឧកញ៉ាប្រធាន ព្រមទាំង សមាជិក សមាជិកា ម្ចាស់សហគ្រាសកែច្នៃផលិតផលក្នុងស្រុក ម្ចាស់អាជីវកម្ម អាជីវករផ្សារ បន្លែ ភួ ពុយ ប្ដេជ្ញានឹងធ្វើជាកំលាំងជួរក្រោយ ចាំជួយគាំទ្រពីក្រោយពេលដែលបងបងកងទ័ពត្រូវការ។

រូបភាព និងអត្ថបទ: សភាពាណិជ្ជកម្មខេត្តបាត់ដំបង និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

Share: