កិច្ចប្រជុំក្រុមការងារ ក្រុម "ក” "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue working group meeting, group "A" "Agriculture and AgroIndustry" of the Government-Private Sector Forum.
———
នៅរសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ក” "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំ ដោយសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ "ក" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ "ក" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ "ក" តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ក" រួមនឹងតំណាងសមាគម អ្នកចិញ្ចឹម អ្នកផ្គត់ផ្គង់ អ្នកលក់ និងទិញក្នុងវិស័យជលផលជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជន ដែលផ្តោតសំខាន់លើវិស័យជលផល ដែលរួមមាន វារីវប្បករ អ្នកកែច្នៃ អ្នកនាំចូល-ចេញ និងអ្នកលក់ក្នុងវិស័យនេះ។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, ការផ្គត់ផ្គង់កូនត្រីពូជ, ២, ការត្រួតពិនិត្យនៃការនាំចូលដើមទី និងចុងទី, ៣, បញ្ហានៃការចិញ្ចឹម និងទីផ្សារកង្កែប, ៤, បរិមាណនៃការនាំចូលមិនសមមូលនិងលខិតអនុញ្ញាត្តិ, ៥, បរិមាណនៃការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតក្នុងវិស័យជលផលផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៨:០០នាទីល្ងាច ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc