BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Official opening ceremony of the mini korea brand and entertainment exhibition 2025

ពិធីបើកផ្លូវការ ពិព័រណ៍ mini korea brand and entertainment ២០២៥

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នក ឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជ កម្ម កម្ពុជា និង ជា ប្រធាន ក្រុម ប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា អញ្ជើញចូលរួមពិធីបើកផ្លូវការ ពិព័រណ៍ mini korea brand and entertainment ២០២៥ ។ ពិធីបើកផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួម ពី ឯកឧត្តមអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា និងមានការចូលរួមពី ភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគ មន្ត្រី និងធុរជន កម្ពុជា និងកូរ៉េ។

កម្មវិធីនេះ រៀបចំដើម្បីផ្សព្វផ្សាយពីវប្បធម៍ សេវាកម្ម ព្រមទាំងជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេសទាំងពីរ ជាពិសេសលើ ផលិតផល គ្រឿងសំអាង គ្រឿងអេឡិចត្រូនិក យានយន្ត ម្ហូបអាហារ និងភេសជ្ជៈ ជាដើម។

​​​​​​​

Share: