ពិធីសម្ភោធ "ភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា (ការនាំចេញ និងនវានុវត្តន៍កសិកម្ម)"
Launching of the EU-Cambodia Business Partnership (Export Lab and Agri-Innovation Lab)
———
នៅព្រឹកថ្ងៃច័ន្ធ ០៧កើត ខែជេស្ធ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋាគារ Oakwood Premier Phnom Penh, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារទាំង ផ្នែកឯកជន សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា (ការនាំចេញ និងនវានុវត្តន៍កសិកម្ម) ក្រោមអធីបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវត្តមាន ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វត្តមាន H.E Igor DRIESMANS, Ambassador of the European Union Delegation to the Kingdom of Cambodia, វត្តមាន Mr. Gidon Windecker, Deputy Head of Development Cooperation, Embassy of the Federal Republic of Germany, Phnom Penh ។ នៅក្នុងពិធីបើកសម្ភោធនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីអង្គទូត, តំណាងក្រុមហ៊ុននាំចេញ, និងតំណាងនៃស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជំរុញការនាំចេញ និងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍអាជីវកម្ម ដើម្បីបង្កើនសមត្ថភាពនាំចេញទៅកាន់ទីផ្សារគោលដៅតាមរយៈជំនួយបច្ចេកទេស និងការកសាងសមត្ថភាព។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៣:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc