BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Company visit 01 Booster

ទស្សនកិច្ចក្រុមហ៊ុន 01 Booster

ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ នារសៀលថ្ងៃសុក្រ ៤ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ប្រចាំកម្ពុជា បានដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចក្រុមហ៊ុន 01 Booster។

ក្រុមហ៊ុន 01 Booster បង្កើតឡើងនៅឆ្នាំ ២០១២ ដើម្បីជួយគាំទ្រដល់សហគ្រិន និងគំនិតបង្កើតថ្មី តាមរយៈការប្រមូលផ្តុំធនធាន និង ការវិនិយោគទន់រួមទៅលើក្រុមហ៊ុនដែលមានសក្តានុពល។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ មានក្រុមហ៊ុនធុរកិច្ចបង្កើតថ្មីចំនួន ៦ បានធ្វើបទបង្ហាញ ជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។

​​​​​​​

Share: