BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Technical Working Group Meeting 2 "Customs-Non Garment Export Processing" of the Customs-Private Sector Partnership Mechanism.

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី២ "ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ" នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន

Technical Working Group Meeting 2 "Customs-Non Garment Export Processing" of the Customs-Private Sector Partnership Mechanism.

———

នៅរសៀលថ្ងៃពុធ ០២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី២ "ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ" នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី២ តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា, តំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, តំណាងសហព័ន្ធយានយន្តថ្មី, ក្រុមហ៊ុន សហគ្រាសនាំចេញ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងនីតិវិធីគយក្នុងការនាំចេញបម្រើឱ្យវិស័យមិនមែនកាត់ដេរ ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ ១. ភាពយឺតយ៉ាវក្នុងការផ្ញើលេខទូរកុងតឺន័រដែលត្រូវស្គេន, ២.​​​ ការប្រកួតប្រជែងជាមួយផលិតផលក្រៅប្រទេស, ៣. នីតិវិធីគយក្នុងការនាំចេញវិស័យកសិកម្ម, ៤. ថ្លៃត្រួតពិនិត្យបន្ថែមចំពោះប្រភេទទំនិញមិនមែនសម្លៀកបំពាក់, ៥. ការនាំចេញទំនិញមានកម្រិតកំណត់ រួមនឹងបញ្ហាប្រឈមផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: