ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាគម Global Entrepreneur 1% Club
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោក ហៀង វុទ្ធា ប្រធានសមាគម Global Entrepreneur 1% Club ជាមួយនិងថ្នាក់ដឹកនាំសមាគម។
គោលបំណងនៃជំនួបនេះគឺការណែនាំខ្លួនអំពីសកម្មភាពរបស់សមាគម Global Entrepreneur 1% Club ហើយដើម្បីស្វែងយល់អំពីសភាពាណិជ្ជកម្មកម្ពុជា ដើម្បីសហប្រតិបត្តិការនាពេលអនាគត។
ជំនួបនេះប្រព្រឹត្តទៅក្រោមបរិកាសរីករាយ និងស្និតស្នាល និងបានបញ្ចប់នាថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលគាប់ប្រសើរ និងស្និទ្ធស្នាលជាទីបំផុត។