កិច្ចប្រជុំក្រុមការងារ ក្រុម "ជ” "ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue working group meeting, group "H" "Industrial Relations Sector" of the Government-Private Sector Forum.
———
នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ជ” "ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារ "ជ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ "ជ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ "ជ" តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ជ" ជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងការងារ ដែលស្នើឡើងដោយផ្នែកឯកជន។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១, រយៈពេលបណ្តុះបណ្តាលដែលមានរយៈពេលពី៦ ទៅ ៨ខែ ដើម្បីទទួលបានការទទួលស្គាល់គុណវុឌ្ឍិ, ២, រយៈពេលនៃការសិក្សាដើម្បីទទួលបានការទទួលស្គាល់គុណវុឌ្ឍិមានរយៈពេលវែងពេក, ៣, វិធីសាស្រ្តនៃការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែករដ្ឋបាល និងអនធានមនុស្ស, ៤, ការកាត់បន្ថយតម្លៃសិក្សា, ៥, ការផ្តល់លទ្ធភាពដលអ្នកបណ្តុះបណ្តាលផ្នែកឯកជនដែលមានការទទួលស្គាល់ពីក្រសួង, ៦, ការចូលរួមវគ្គសុក្រឹត្យការ និងវិក្រឹត្យការ រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា