BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Technical Working Group Meeting 1 "Customs-Garment Export Processing" of the Customs-Private Sector Partnership Mechanism.

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ "ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ" នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន

Technical Working Group Meeting 1 "Customs-Garment Export Processing" of the Customs-Private Sector Partnership Mechanism.

———

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ "ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ" នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមផលិតផលធ្វើដំណើរពីស្បែកនៅកម្ពុជា, តំណាងក្រុមហ៊ុនរោងចក្រកាត់ដេរ និងអ្នកពាក់ព័ន្ធក្នុងវិស័យកាត់ដេរជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងនីតិវិធីគយក្នុងការនាំចេញបម្រើឱ្យវិស័យកាត់ដេរ ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមមួយចំនួនរួមមាន៖ ១. ការត្រួតពិនិត្យទំនិញនៅតាមផ្លូវ, ២.​​​ ការដឹកទំនិញទៅដល់ Sub Contract ដោយផ្ទាល់តែម្តង, ៣. បញ្ហាទាក់ទងនឹង Semi Product ចំពោះប្រភេទក្រណាត់ រួមនឹងបញ្ហាប្រឈមផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

​​​​​​​

Share: