BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

AANZFTA Busimess Roundtable 2025

កិច្ចពិភាក្សាធុរកិច្ចតុមូលស្តីពី កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឆ្នាំ២០២៥

AANZFTA Busimess Roundtable 2025

———

រសៀលថ្ងៃចន្ទ ០២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០១:៣០នាទី រសៀល នៅសណ្ឋារគារ រ៉ាហ្វល់ រ៉ូយ៉ាល់ ភ្នំពេញ, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធាន "ឆ" ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារ ផ្នែកឯកជន សម្រាប់យន្តការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) អមដោយលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន ៃនាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ នៃសភាពាណិជ្ជកម្មម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាធុរកិច្ចតុមូលស្តីពី កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឆ្នាំ២០២៥។ កិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងសមាគមឯកជនទាំងជាតិ និងអន្តរជាតិ,​ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

​​​​​​​

Share: