BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

A meeting with the informal economy unions and the academic staff association on the occasion of the 139th anniversary of International Workers' Day, May 1, 2025

ពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥។

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម «ពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ក្នុងពិធីនាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុបជិត ៦ពាន់នាក់។ ក្នុងនោះមកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០០នាក់ ថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង៥០០នាក់ ថ្នាក់ដឹកនាំសហជីពមូលដ្ឋានចំនួនជាង៤ពាន់នាក់ មកពីសហជីពមូលដ្ឋានជាង១ពាន់នាក់ មកពីក្រុមហ៊ុន៨៣៩ មានមូលដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត ព្រះសីហនុ ព្រៃវែង និងស្វាយរៀង។

Share: