BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Memorandum of Understanding (MOU) on "Cooperation in Organizing Digital Skills Training Programs for Small and Medium Enterprises (SMEs)" Between the Cambodian Chamber of Commerce and Codinggate Technology Co., Ltd.

អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញឌីជីថល ជូនដល់សហគ្រាសធុនតូច និងមធ្យម(SMEs)» រវាង សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក។

------------------------------

(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក បានចុះ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញឌីជីថល ជូនដល់សហគ្រាសធុនតូច និងមធ្យម(SMEs)» នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក សុខ សុភមង្គល ស្ថានិក និងជានាយកប្រតិបត្តិក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី។

អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ មានគោលបំណង ផ្ដល់នូវចំណេះដឹងឌីជីថលតាមរយៈវគ្គបណ្ដុះបណ្ដាលនានា ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការធ្វើអាជីវកម្មដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MOU) ខាងលើ នឹងជំរុញឱ្យមានភាពប្រសើរឡើងនូវផលិតភាព និងលើកកម្ពស់ការប្រកួតប្រជែងសម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ទន្ទឹមនឹងនេះក៏ជាការលើកកម្ពស់សមត្ថភាព និងការអនុវត្តបច្ចេកវិទ្យាឌីជីថលថ្មីៗ ដល់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ដែលជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រើប្រាស់ជំនាញឌីជីថលក្នុងការដឹកនាំ និងប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត- ក្រុង

Share: