BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Cambodian Export Forum

វេទិកាស្តីពីវិស័យនាំចេញរបស់កម្ពុជា

(សាលអាធីណា បុរីប៉េងហួត បឹងស្នោ) នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសន្ទរកថាគន្លឺះក្នុងវេទិកាស្តីពីវិស័យនាំចេញរបស់កម្ពុជា ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមទាំងវត្តមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា សភាពាណិជ្ជកម្ម ភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកោះករ៕

វេទិកានេះជាកម្មវិធីអមនៃ "ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)" រៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចពិភាក្សាលើការនាំចេញរបស់កម្ពុជា និងចែករំលែកបទពិសោធន៍ ដល់ពាណិជ្ជករ អាជីវករ និងអ្នកនាំចេញ អោយបានស្វែងយល់ពីយុទ្ធសាស្ត្រក្នុងការចូលទីផ្សារ អនុលោមភាពនៃបទដ្ឋានអន្តរជាតិ វិញ្ញាបនបត្រស្តង់ដារ និងព័ត៌មានសំខាន់ៗ ស្តីពីគោលនយោបាយ និងយន្តការជំរុញការនាំចេញរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ស្របពេលគ្នានេះផងដែរក្នុងសន្ទរកថារបស់ ឯកឧត្តម ឧកញ៉ា អគ្គនាយក បានថ្លែងរំលិចថា៖ សភាពាណិជ្ជកម្មកម្ពុជាបានចូលរួមចំណែក ជំរុញ ដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទិនទៅនឹងវិស័យនាំចេញ តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើយ៉ាងណាអោយវិស័យនាំចេញនេះប្រព្រឹត្តិទៅយ៉ាងរលូតឈានទៅដល់ការលូតលាស់អោយកាន់តែប្រសើរឡើងយ៉ាងឆាប់រហ័សក៏ដូចជាជួយជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ៕

វេទិកានេះបានបញ្ចាប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត៕

Share: