BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Visit to the 1st Industrial Zone in Ankara

ទស្សនកិច្ចទៅកាន់តំបន់ឧស្សាហកម្មទី ១នៅទីក្រុងអង់ការ៉ា

ទីក្រុងអង់ការ៉ា សាធារណរដ្ឋតួគីយេ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួគីយេ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបំពេញទស្សនកិច្ចទៅកាន់តំបន់ឧស្សាហកម្មទី ១ ទីក្រុងអង់ការ៉ា និង សិក្សាស្វែងយល់អំពីដំណើរការ រោងចក្រ ចំនួន ៤ ដែលរួមមាន៖

១. រោងចក្រ Ersa ផលិតគ្រឿងសង្ហារឹម

២. រោងចក្រតំឡើង Excavator

៣. រោងចក្រផលិតចំណីអាហារបង្កក

៤. រោងចក្រគំរូ សម្រាប់បណ្តុះបណ្តាល ធនធានមនុស្ស។

Share: