BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Election program to elect the president and members of the Mondulkiri Provincial Chamber of Commerce for the first term, the first time

(ខេត្តមណ្ឌលគិរី)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង រតនគិរី កំពង់ចាម ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ និងប្រធានស្តីទី ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ជាលទ្ធផល បេក្ខជនសរុបចំនួន ១៥នាក់ ត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៦នាក់ ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តមណ្ឌលគិរីចំនួន២០៤នាក់ស្មើនឹង ៩៤% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ២១៦នាក់។

សមាសភាពប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ គឺ លោក វឿង ប្រយុទ្ធ ដែលទទួលបានការបោះឆ្នោតគាំទ្រជាប្រធានចំនួន ១៤សម្លេង លើ ១៥សម្លេង នៃសមាជិកជ្រើសតាំងសរុប១៥នាក់៕

រូបភាព និងអត្ថបទ៖ នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង

Share: