BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Guangdong Automobile Dealers Association, China, seeks opportunities in Cambodia's automotive sector

សមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង ប្រទេសចិន ស្វែងរកកាលានុវត្តភាពវិស័យយានយន្តនៅកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែកក្តិក ឆ្នាំរោង ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុងប្រទេសចិន ដែលដឹកនាំដោយ លោកស្រី យាន ហ្វេយ (Yan Fei) ប្រធានសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង។ គណៈប្រតិភូធុរកិច្ចខេត្តក្វាងទុង កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យយានយន្តនៅកម្ពុជាដែលកំពុងរីកច្រើនយ៉ាងឆាប់រហ័ស។

អ្នកឧកញ៉ា គិត ម៉េង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ធុរជនខេត្តក្វាងទុង និង បានជម្រាបជូនអំពីស្ថានភាពបច្ចុប្បន្នន វិស័យយានយន្តនៅកម្ពុជា ក៏ដូចជាវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងចិន និងការប្តេជ្ញារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិត

ផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។ អ្នកឧកញ៉ាប្រធាន ជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់បច្ចេកវិទ្យា និងជំនាញក្នុងវិស័យយានយន្ត បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និង មានបរិយកាសធុរកិច្ចល្អប្រសើរ។

Share: