BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Consultation Workshop on the Draft Strategy on the Preparation of Electronic Services for Business 2025-2028

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងយុទ្ធសាស្រ្ត ស្តីពីការ ការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង សិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងយុទ្ធសាស្រ្ត ស្តីពីការ ការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច តំណាង ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ព្រមទាំង មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ជាអនុប្រធាន និង សមាជិក ក៏ដូចជាតំណាងពីវិស័យឯកជន រួមមាន សមាគមធុរកិច្ច ដៃគូអភិវឌ្ឍន៍ និង ភ្នាក់ងារចុះបញ្ជីអាជីវកម្ម ជាច្រើន។

គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីទទួលបានធាតុចូលបន្ថែម ពីវិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យឯកសារយុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨ នេះមានភាពពេញលេញ និង គ្រប់ជ្រុងជ្រោយ។

Share: