BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

On decentralization and decentralization reforms to achieve Cambodia's vision for 2050

(បាត់ដំបង)៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងសហការី បានអញ្ជើញចូលរួម វេទិកាថ្នាក់ខេត្តរយៈពេល ២ថ្ងៃ (ថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤) ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព នានាជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុកទាំង១៤ ព្រមទាំង អាជ្ញាធរឃុំ/សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំអគារEសាលាខេត្តបាត់ដំបង។

វេទិកានេះមានគោលបំណង ដើម្បីពិគ្រោះពិភាក្សា រវាង រាជរដ្ឋាភិបាល ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា សម្រាប់ឆ្នាំ២០៥០។

រូបភាព និងអត្ថបទ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

Share: