BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Opening Ceremony of the 11th Generation of Customs Brokers' Vocational Training Course

ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជើងសាគយជំនាន់ទី១១

Opening Ceremony of the 11th Generation of Customs Brokers' Vocational Training Course

———

នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក នៅសាលាជាតិគយ, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី៣​ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាមួយចំនួន អញ្ជើញចូលរួមក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជើងសាគយជំនាន់ទី១១ ក្រោមអធិបតីភាព លោក ចាន់ សុភាព អគ្គនាយករង អ.គ.រ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមផងដែរពីសំណាក់សិក្ខាកាមនៃជំនាន់ទី១១នេះ, ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាល, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជើងសាគយជំនាន់ទី១១នេះ និងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងរបៀបវារៈដែលបានរៀបចំដោយសាលាជាតិគយ និងត្រូវបានចែកជូនទៅកាន់សិក្ខាកាមនិមួយៗ។​

ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: