BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Meeting Private Sector Working Group "D" "Law Tax and Governance sector"

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Meeting Private Sector Working Group "D" "Law Tax and Governance sector"

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក (ARNAUD DARC) ជាសហប្រធានក្រុមការងារ "ឃ" ផ្នែកឯកជន និងមានវត្តមាន ឧកញ៉ា លឹម សុជាតិ សហប្រធានក្រុមការងារបច្ចេកទេសផ្នែកពន្ធដារ ផ្នែកឯកជន និងមានការចូលរួមផងដែរពីសំណាក់ក្រុមការងារ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC), ក្រុមហ៊ុន JT International (Cambodia) Co.,Ltd., តំណាងក្រុមហ៊ុន BDO Cambodia, តំណាងក្រុមហ៊ុន Mitsubishi Corporation, តំណាងក្រុមហ៊ុន RMA Cambodia, តំណាងក្រុមហ៊ុន HEINEKEN Cambodia, តំណាងពី AMK Microfinance Institution Plc., តំណាងពី AmCham, តំណាងពីសមាគមថ្នាំជក់កម្ពុជា (ATIC), ក្រុមការងារបច្ចេកទេសពន្ធដារ (TWG), តំណាងពីសមាគមធនាគារនៅកម្ពុជា​(ABC) និងសមាជិកសមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតដែលបានចូលរួមតាមរយៈប្រព័ន្ធ Online (Zoom) ផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារនេះ និងដើម្បីពីគ្រោះ ពិភាក្សាលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដែលរួមមាន៖

១.ការធ្វើបច្ចុប្បន្នភាពពីក្រុមការងារបច្ចេកទេសពន្ធដារ (TWG) លើបញ្ហាប្រឈមថ្មី និងបញ្ហាប្រឈមដែលមានស្រាប់

២.​ធ្វើការពិភាក្សាលើបញ្ហាដែលមានស្រាប់ដែលបានលើកឡើងក្នុងកិច្ចប្រជុំផ្នែកឯកជន ក្រុមការងារ "ឃ" នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ

៣.ធ្វើការពិភាក្សាលើបញ្ហាប្រឈមថ្មីៗដែលទទួលបានពីសមាជិកក្រុមការងារ "ឃ" ផ្នែកឯកជន។

គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមរបស់ផ្នែកឯកជនដែលប្រមូលបាននៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវលើកឡើងធ្វើការពិភាក្សានិងដោះស្រាយនៅកិច្ចប្រជុំបន្ទាប់ជាមួយដៃគូរតំណាងពីរាជរដ្ឋាភិបាលគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះបានបញ្ចប់នាថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៥០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: