BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Cambodia Stock Exchange "My First STOCK" 2024 and the official launch of the new functions of the Cambodia Securities Exchange

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First STOCK" ឆ្នាំ២០២៤ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមុខងារថ្មីៗ របស់ផ្សារមូលបត្រកម្ពុជា

(ផ្សារទំនើប អ៉ីអន ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ៨ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា "My First STOCK" ឆ្នាំ២០២៤ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមុខងារថ្មីៗ របស់ផ្សារមូលបត្រកម្ពុជា

ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ផ្សារមូលបត្រកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និង ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា រួមទាំងតំណាងក្រុមហ៊ុនចូលរួមពិព័រណ៍ និងភ្ញៀវកិត្តិយសជាច្រើនបានចូលរួមក្នុងបរិវេណផ្សារទំនើប អ៉ីអន១។

ពិព័រណ៍នេះត្រូវបានធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយចំណេះដឹងដល់សាធារណជន អោយបានយល់ដឹងកាន់តែច្បាស់ ពីវិស័យមូលបត្រក៏ដូចជាដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈទីផ្សារមូលធន ផ្សារមូលបត្រកម្ពុជានឹងរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាជាថ្មី ជាលើកទី៧ ដែលបានកំពុងប្រព្រឹត្តទៅនៅផ្សារទំនើប អ៉ីអន ភ្នំពេញ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

Share: