BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Breakfast program to strengthen economic strategy in Southeast Asia, prepared by the Prime Minister of Australia

កម្មវិធីអាហារពេលព្រឹក ដើម្បីពង្រឹង យុទ្ធសាស្ត្រសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ រៀបចំដោយនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី

រដ្ឋធានីវៀងចន្ទន៍៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម

កម្មវិធីអាហារពេលព្រឹក ដើម្បីពង្រឹង យុទ្ធសាស្ត្រសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ រៀបចំដោយ ឯកឧត្តម អេនថូនី អាល់បានេស (Anthony Albanese) នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី។

នៅក្នុងពិធីនេះឯកឧត្តម អេ នថូនី អាល់បានេស (Anthony Albanese) នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី បានមានប្រសាសថា អាស៊ាន គឺជាដៃគូយុទ្ធសាស្ត្ររបស់អូស្ត្រាលី ដែលពាណិជ្ជកម្មវិនិយោគរវាងអាស៊ាន និងអូស្ត្រាលីមានទំហំធំនិងកាន់តែកើនឡើង ។

ដែលក្នុងឱកាសនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្រ្តីលីក៏បានឆ្លៀតឱកាសនេះផ្សព្វផ្សាយពីគោលនយោបាយរបស់អូស្ត្រាលីមកកាន់តំបន់អាស៊ានទិសដៅឆ្នាំ ២០៤០ ពាក់ព័ន្ធទៅលើថាមពលបៃតង ជាដើម ។

សូមបញ្ជាក់ថា អូស្ត្រាលី គឺជាដៃគូគាំទ្រអាស៊ានដ៏រឹងមាំ ធន់ និងស្អិតរមួតមួយ។ អូស្ត្រាលី បានក្លាយជាដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ក្នុងឆ្នាំ១៩៧៤។

Share: