BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Welcoming Party for Cambodian Business Delegation

ពិធីជប់លៀងស្វាគមន៍គណៈប្រតិភូធុរកិច្ចកម្ពុជា

ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា៖ នាល្ងាចថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនិង គណៈប្រតិភូធរុកិច្ចកម្ពុជា អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ ដែលសហការរៀបចំដោយ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីទទួលស្វាគមន៍គណៈប្រតិភូធុរកិច្ចកម្ពុជា ដែលបំពេញទស្សនកិច្ចធុរកិច្ចនៅអាមេរិក និងចូលរួមជំនួបពាណិជ្ជកម្មអាមេរិកកម្ពុជាឆ្នាំ២០២៤។

ជំនួបពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញការនាំចេញផលិតផលកម្ពុជា ទៅក្នុងទីផ្សារសហរដ្ឋអាមេរិក រួមមាន អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី ទឹកត្រី ទុរេន និង មៀន។

Share: