BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Private Sector Working Group Meeting "D" "Law Tax and Governance" of Government-Private Sector Forum.

កិច្ចប្រជុំក្រុមការងារ "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Private Sector Working Group Meeting "D" "Law Tax and Governance" of Government-Private Sector Forum.

 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ »ឃ« តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមយានយន្តកម្ពុជា, តំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា, តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ពិគ្រោះ និងពិភាក្សា ក៏ដូចជាប្រមូលនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដែលរួមមាន៖ ១. ការកម្រិតសម្រាប់ការរៀបចំឯកសារផ្ទេរថ្លៃ, ២. ប្រាក់បៀវត្សរបស់សមាជិកក្រុមប្រឹក្សាភិបាលដែលកំណត់ដោយពន្ធដារ។ រាល់បញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជន និងត្រូវដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលឆាប់ៗខាងមុខនេះ។

សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: