BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Dialogue WG A Meeting "Agriculture and Agro Industry " of Government-Private Sector Forum (G-PSF)

កិច្ចប្រជុំក្រុមការងារ "ក" "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Dialogue WG A Meeting "Agriculture and Agro Industry " of Government-Private Sector Forum (G-PSF)

 

នៅរសៀលថ្ងៃសុក្រ ០៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ "ក" "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ៉​ និងនេសាទ និងជាសហប្រធានក្រុមការងារ "ក" តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ "ក" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលមានចែងក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាល, តំណាងសមាគម, សហគ្រាសផ្នែកឯកជន និងអ្នកពាក់ព័​ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារ និងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម និងកង្វល់ដែលលើកឡើងដោយផ្នែកឯកជននៅក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម បានជួបប្រទះ និងត្រូវការដំណោះស្រាយដែលរួមមាន៖ ១. ការគ្រប់គ្រងផលវារីវប្បកម្មក្នុងស្រុក និងការនាំចូល, ២. សំណើបង្កើតអោយមានគណៈកម្មការទ្រទ្រង់ផលវារីវប្បកម្ម និង៣. សំណើសុំទិន្នន័យក្នុងវិស័យកសិកម្ម។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: