BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Skill for Future Economic Sector Development Program-SFESDP.

កិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត

Skill for Future Economic Sector Development Program-SFESDP.

នៅរសៀលថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំសម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន SFESDP។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរនៅកម្ពុជា, តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា, តំណាងស្ថាប័នពាក់ព័ន្ធដែលជាសមាជិក សមាជិកានៃ SFESDP ផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើការណែនាំសមាសភាពនៃគណៈកម្មការ និងដើម្បីធ្វើការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលចូលជាធរមានតាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ កិច្ចប្រជុំក៏មានការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៤ នៃការអនុវត្តគម្រោង SFESDP សម្រាប់លទ្ធផលលើកទី១ ទី២ និងទី៣ ក៏ដូចជាទិសដៅអនុវត្តបន្តទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:៤០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: