BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Technical working group 3th meeting, "Trading for Local Consumption" of Customs-Private Sector Partnership Mechanism (CPPM).

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៣ “គយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន

Technical working group 3th meeting, "Trading for Local Consumption" of Customs-Private Sector Partnership Mechanism (CPPM).

 

នៅរសៀលថ្ងៃអង្គារ ០២កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៣ “គយ-ធុរកិច្ចបម្រើទីផ្សារក្នុងស្រុក” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារក្រុមការងារបច្ចេកទេសទី៣ តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានតំណាងសមាគមសភ្តុភារកម្មកម្ពុជា, តំណាងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា, តំណាងក្រុមហ៊ុនបញ្ញើរហ័សផ្នែកឯកជន និងក្រុមហ៊ុន សហគ្រាសនាំចេញ នាំចូល និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារបច្ចេកទេសនេះ និងដើម្បីពិគ្រោះ ពិភាក្សាលើប្រឈម​របស់ផ្នែកឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ​ក្នុងវិស័យធុរកិច្ចបម្រើទីផ្សារក្នុងស្រុក ដែលលើកឡើងដោយសមាជិក នៃកិច្ចប្រជុំរួមមាន៖ ១. ព័ត៌មាននៃការនាំចូលនៅលើគេហទំព័ររបស់គយ, ២. តម្រូវការចំណារពីអគ្គនាយកដ្ឋានគយលើ Master List និង៣. ការលើកលែង ឬពន្ធជាបន្ទុករបស់រដ្ឋលើគ្រឿងចក្រ គ្រឿងបន្លាស់បម្រើឱ្យវិស័យកសិកម្ម។ បន្ថែមពីលើនេះកិច្ចប្រជុំក៏ទទួលបានធាតុចូល និងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពែលខាងមុខនេះ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: