BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ASEAN Outstanding Women Entrepreneurs Forum 2024

វេទិកាសហគ្រិនស្ត្រីឆ្នើម អាស៊ានឆ្នាំ ២០២៤

(សណ្ឋាគារសូហ្វីតែលភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងវេទិកាសហគ្រិនឆ្នើម អាស៊ានឆ្នាំ ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ មន្ត្រីរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។

វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន២០២៤ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។

វេទិកានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលល្អទៅតាមការគ្រោងទុក។

Share: