BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion and consultation meeting on procedures and procedures for providing taxpayer services for tax officials and taxpayers.

កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវាអ្នកជាប់ពន្ធសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ

នៅថ្ងៃអង្គារ ០៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទីព្រឹក នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវាអ្នកជាប់ពន្ធសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន និង ឧកញ៉ា លឹម សុជាតិ អនុប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសពន្ធដារ, តំណាងសមាគម សហគ្រាសផ្នែកឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងពិគ្រោះយោបល់ពីវិស័យឯកជន ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវាអ្នកជាប់ពន្ធសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៩:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

———-

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: