BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting on cooperation between Cambodia Chamber of Commerce (CCC) and Cambodia Australia Partnership for Resilient Economic Development (CAPRED) on the “Government-Private Sector Forum (G-PSF)

ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០នាទីព្រឹក នាសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ពិភាក្សាការងារ ជាមួយ លោក Paul Keogh នាយកនៃ CAPRED ប្រចាំនៅកម្ពុជា នឹងលោក Ayden O’Neill លេខាទី២ នៃស្ថានទូអូស្ត្រាលីប្រចាំកម្ពុជា និងសហការីជំនាញជាច្រើនរូបទៀត ។

កិច្ចពិភាក្សានេះគឺមានគោលបំណងពិនិត្យលើដំណើរសកម្មភាពផ្នែកឯកជននៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានសភាពាណិជ្ជកម្មកម្ពុជា ជាអ្នកតំណាងសម្របសម្រួលក្រុមការងារផ្នែកឯកជន និងលេខាធិការដ្ឋានផងដែ។ កិច្ចពិភាក្សានេះបានឯកភាពពិនិត្យនិងធ្វើយ៉ាងណាឲ្យយន្តការនេះមានភាពល្អប្រសើរនិងជួយសម្របសម្រួលដល់សកម្មភាព បរិយាកាសធុរកិច្ច វិនិយោគ នៅកម្ពុជា ។

កិច្ចពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងភាពទទួលខុសត្រូវខ្ពស់។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: