រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាតំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ (ITTP 2023) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
កម្មវិធីនេះផងដែរក៏ទទួលបានការចូលរួមពីសំណាក់ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងទេសចរណ៍ តំណាងស្ថានទូតនានានៅព្រះរាជាណាចក្រកម្ពុជា និងសមាគមពាណិជ្ជកម្មនានា រួមទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ២០០ អ្នកផងដែរ។ លើសពីនេះទៅទៀតកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីអាជីវកម្មរបស់ប្រទេសឥណ្ឌូនេស៊ីមកកាន់ធុរកិច្ចជនព្រះរាជាណាចក្រកម្ពុជាក្នុងន័យស្វែងយល់អំពីគ្នាទៅវិញទៅមក និងអាចឈានដល់ការសហការបង្កើតអាជីវកម្មរួមគ្នានាពេលអនាគតផងដែរ។
កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយលទ្ធផលជាទីគាប់ចិត្ត។