BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្ម និងអាជីវករខេត្តព្រះសីហនុ

ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្ម និងអាជីវករខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារ ឆ្នេរសុខា ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួបជុំ សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្ត ម្ចាស់អាជីវកម្ម អាជីវករ មន្ទីពាក់ព័ន្ធជុំវិញខេត្ត បង្ហាញពីសាមគ្គីភាព រវាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជាមួយ សមាជិក សមាជិកា ពាណិជ្ជករ អាជីករ និងជាពិសេសជាថ្នាក់ដឹកនាំក្នុងខេត្តផ្ទាល់ ក៏ដូចជាមន្ទីរ សា្ថប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ។ សូមបញ្ជាក់ថា ឧកញ៉ា លោក ប្រធាន អនុប្រធានសភាពាណិជ្ជកម្មខេត្តក៏បានផ្ដល់កិត្តិយសក្នុងកម្មវិធីក្នុងឧ៌កាសនោះផងដែរ

Share: