នាព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែក្កដា ឆ្នាំ២០២៣ នាសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសមាជិកាមួយចំនួន ប្រជុំពិភាក្សាលើយុទ្ធសាស្ត្រនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាមួយក្រុមការងារទីប្រឹក្សាជាតិមកពីក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោក Subhadeep Chowdhury នាយកនៃក្រុមហ៊ុន ប្រ៉ូហ្វីតែន ខេមបូឌា ព្រមទាំងសហការីមួយចំនួនទៀត។ កិច្ចប្រជុំនេះផងដែក៏មានការចូលរួមពីសមាគមធនាគារកម្ពុជា សមាគមភស្តុភាកម្ម សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា ក្រុមហ៊ុនអាយ អ៉ី បាយ ត្រេឌីង តំណាងពីធនាគារ អេស ប៊ី អាយ និងតំណាងជាច្រើនទៀតផងដែ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តលើច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងពិភាក្សាអំពីយុទ្ធសាស្ត្រធ្វើយ៉ាងណាឲ្យកម្ពុជាអនុវត្តបានប្រសើឡើង និងផ្តល់ការណែនាំជាយុទ្ធសាស្រ្តដល់ក្រុមការងារទីប្រឹក្សាជាតិនេះក្នុងការរៀបចំឱ្យបាននូវប្រសិទ្ធភាពអនុវត្តគ្រប់ជ្រុងជ្រោយលើច្បាប់នេះ។
ក្នុងកិច្ចប្រជុំពិភាក្សានេះ សមាជិកសមាជិកាបានផ្តល់នៅធាតុចូល និងអនុសាសន៍ និងបញ្ហាប្រឈមនានាកន្លងមក និងពេលបច្ចុប្បន្នអំពីស្ថានភាពក្នុងការអនុវត្តប្រើប្រាស់ទៅនឹងច្បាប់នេះនៅកម្ពុជា បានយ៉ាងផុសផុល។
កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
——-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.