BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

(Cambodian Rice Exports to the Republic of The Philippines Launching Event)

នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នាក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងកម្មវិធីអបអរសាទរនៃការប្រកាសបើកច្រកទីផ្សារនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណៈរដ្ឋហ្វីលីពីន។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងមន្រ្តីពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងក្រុមហ៊ុននាំចេញ Khmer Foods Group និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា នេះគឺជាការនាំចេញលើកទី២ហើយទៅកាន់ប្រទេសហ្វីលីពីន ដោយលើកទី១ ការនាំចេញក្នុងបរិមាណចំនួន ២,៥៧៥ តោន ក្នុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ដែលនេះចាត់ទុកថាជាជោគជ័យមួយរបស់កម្ពុជាក្នុងការនាំចេញអង្ករចូលទីផ្សារថ្មី។ ប្រទេសហ្វីលីពីនជាប្រទេសដែលនាំចូលអង្ករប្រមាណជាង ៤លានតោន ជារៀងរាល់ឆ្នាំ។

កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៤០នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

———-

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: