រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួម «ជំនួបរវាងវិនិយោគិនកម្ពុជា និងចិន» ដែលបានគាំទ្រដោយក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជា និងគណៈប្រតិភូពាណិជ្ជកម្មក្រុងឈានចូវ ប្រទេសចិន ដែលមានវិនិយោគិនទាំងកម្ពុជា ទាំងចិនដែលមានចំនួនសរុប ១៨០រូប។
វេទិកានាថ្ងៃនេះគោលបំណងនៃការរៀបចំកម្មវិធីនេះគឺ ១-ចូលរួមនៅក្នុងការអបអរសាទរខួប ៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា ២-បង្កើនសោមនស្សរីករាយជាមួយបណ្តាវិនិយោគិនទាំងកម្ពុជា ទាំងចិន និងបរទេសនានា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និង៣-វេទិកាវិទ្យាសាស្រ្តសេដ្ឋកិច្ចចំហស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងផែនការសកម្មភាពវិនិយោគនៅកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សង្គមកម្ពុជា។
វេទិកានេះបានបញ្ចប់ដោយជោគជ័យប្រកបដោយលទ្ធផលផ្លែផ្ការ ក្រោមបរិយាកាសរីករាយ។