BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

លិខិតំលែកមរណទុក្ខ របស់អ្នកឧកញ៉ា គិត ម៉េង និងចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ របស់ ឧបាសក វេជ្ជបណ្ឌិត គង់ បូយ៉ាន ដែលត្រូវជា ឪពុកក្មេករបស់ លោក ឃុន សែន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

រាជធានីភ្នំពេញ៖នារសៀលថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ព្រមទាំងវត្តមាន ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បាននាំយកនូវលិខិតរំលែកមរណទុក្ខ របស់អ្នកឧកញ៉ា គិត ម៉េង និងចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ របស់ ឧបាសក វេជ្ជបណ្ឌិត គង់ បូយ៉ាន ដែលត្រូវជា ឪពុកក្មេករបស់ លោក ឃុន សែន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

នៅក្នុងវេលាប្រកបដោយក្តីរំជួលចិត្តនិងសមានទុក្ខដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ាប្រធាន និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវសេចក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុត ជាមួយ លោក ឃុន សែន និង លោកស្រី ព្រមទាំងក្រុមគ្រួសារនៃសព និងសូមបួងសួងជូនវិញ្ញាណក្ខន្ធ ឧបាសក វេជ្ជបណ្ឌិត គង់ បូយ៉ាន សូមបានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

Share: