BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការផ្សព្វផ្សាយអំពី មូលនិធិគន្ធបុប្ជាកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០២៖៣០នាទីរសៀល នៅសណ្ឋាគារ Raffle Le Royal ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម «កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការផ្សព្វផ្សាយអំពី មូលនិធិគន្ធបុប្ជាកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ជាកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រីកការផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ជាកម្ពុជាជូនដល់សាធារណជន ជាពិសេសដល់សមាជិកគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ជាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងក្រុមហ៊ុនសំខាន់ៗ ដើម្បីឱ្យមានការចូលរួមបរិច្ចាគសប្បុរសធម៌យ៉ាងផុសផុលនៅតាមមូលដ្ឋាននីមួយៗ។

កិច្ចប្រជុំនេះបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៤៖០០នាទីរសៀល ប្រកបដោយលទ្ធផលផ្លែផ្កា ក្រោមបរិយាកាសស្និតស្នាលនិងរីករាយ។

Share: