BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Official launching on the “National Cashew Policy 2022-2027” of Royal Government of Cambodia.

ថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីថ្ងៃត្រង់ នាក្រសួងពាណិជ្ជកម្ម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការគោលនយោបាយជាតិ ស្តីពី “ស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ក្រោមអធីបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងឧស្សាហកម្ម វទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងរដ្ឋបាលខេត្តក្រុងមួយចំនួន, តំណាងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា, តំណាងសមាគមស្វាយចន្ទីកម្ពុជា, និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

គោលបំណងនៃពិធីនេះគឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវគោលនយោបាយជាតិ ស្តីពី “ស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដែលទើបទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ធុរជន វិនិយោគិន សាធារណជន និងភាគីពាក់ព័ន្ធក៏ដូចជាដើម្បីចូលរួមចំណែកក្នុងការជំរុញការអនុវត្តគោនយោបាយនេះឱ្យមានប្រសិទ្ធិភាពខ្ពស់។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:៣០ នាទីរសៀល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

Share: