(បាត់ដំបង)៖ថ្ងៃអង្គារ ១០ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣
ឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយ គណៈប្រតិភូរវៀតណាម ដែលជាសហគ្រាសឯកជន ដឹកនាំដោយ ឯកឧត្តម Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីសក្ដានុពល ផលិតផល ចំណុចខ្លាំង និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរទំនិញ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្ត។
អត្ថបទ និងរូបភាព៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង