នាថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាជាតិគយ នឹងរៀបចំជាលក្ខណៈចំរុះគឺមានការចូលរួមដោយផ្ទាល់នឹងពីចម្ងាយតាមរយៈវីដេអូហ្ស៊ូម។ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការកែសម្រួលអត្រាពន្ធនិងអាករលើមុខទំនិញមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មោកម្ពុជា, មន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងសមាគមក្នុងស្រុកនិងក្រៅស្រុកដែលកំពុងប្រតតតបត្តិធុរកិច្ចនិងវិនិយោគនៅកម្ពុជា, តំណាងក្រុមហ៊ុនជើងសារគយ, តំណាងក្រុមហ៊ុនឯកជនជាច្រើនចូលរួមយ៉ាងកុះករផងដែរ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយនូវខ្លឹមសារនៃអនុក្រឹត្យលេខ១២២ អនក្រ.បក ស្តីពី ការកែសម្រួលអត្រាពន្ធនិងអាករលើមុខទំនិញមួយចំនួន, ព្រមទាំងបកស្រាយនូវជំពូកសំខាន់នានាពាក់ព័ន្ធនឹងអាករនាំចូល-នាំចេញនៃប្រភេទទំនិញ។
សិក្ខាសាលាផ្សព្វផ្សាយនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤០នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.