BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting between CCC and EU-German appraisal experts for the new Trade Project.

កិច្ចជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយ ក្រុមការងារជំនាញប្រឹក្សាយោបល់អន្តរជាតិនៃ EU-German សម្រាបតៀមរៀបចំគម្រោងធុរកិច្ចនាពេលខាងមុខ។

Discussion meeting between CCC and EU-German appraisal experts for the new Trade Project.

———-

នារសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតឲ្យក្រុមការងារជំនាញប្រឹក្សាយោបល់អន្តរជាតិនៃ EU-German សម្រាបតៀមរៀបចំគម្រោងធុរកិច្ច ចូលជួបពិភាក្សាការងារ ដែលក្រុមការថារជំនាញអន្តរជាតិនេះមានបំណង ស្នើសុំធាតុចូល នឹងយោបល់ ពាក់ព័ន្ធនឹង ១. កិច្ចសម្រួលធុរកិច្ចតាមច្រកព្រំដែន ២. E-commerce, ៣. កិច្ចសម្រួលពាណិជ្ជកម្មនានាសម្រាប់ការនាំចេញ-នាំចូល ៤. ការជំរុញនាំចេញរបស់សហគ្រាសធុនតូចនិងមធ្យម (SME), និងបញ្ហាជាច្រើនទៀតត្រូវបានពិភាក្សា ដូចជា កម្ចីហិរញ្ញប្បទានសម្រាប់ SMEsជាដើម។ ក្នុងកិច្ចពិភាក្សានេះផងដែ ក៏មានវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាមួយចំនួន ផងដែរ។

កិច្ចពិភាក្សានេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ៣:៣០ នាទីរសៀល ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: